PROFILE( KHMER)

ប្រវត្តិរូបសងេ្ខបរបស់លោក HIDEKI FUJII

លោក HIDEKI FUJII បានប្រសូត្រនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅឆ្នាំ ១៩៣៤ នៃគ.ស

  • នៅឆ្នាំ១៩៥២បានអនុញ្ញតិអោយចូលរៀនថតរូបនៅផែ្នកសិល្បះនៃសាកលវិទ្យាល័យជប៉ុន និងបានរៀនថតរូបពីលោក AKIYAMA ដែលជាអ្នកថតរូបពាណិជ្ជកម្មដ៏ល្បីល្បាញនៅប្រទេសជប៉ុន
  • នៅឆ្នាំ១៩៥៧ បានចាប់ផ្តើមការងារនៅក្រុមហ៊ុន FUJIN SEIKATSU ដែលជាក្រុមហ៊ុនបោះពុម្ពទស្សនាវដ្តីសម្រាប់នារី និងស្ត្រី
  • នៅឆ្នាំ១៩៦០ បានចូលបម្រើការងារនៅមជ្ឈមណ្ឌលរចនារូបថតជប៉ុន (Nihon Design Center) ដែលជា កនែ្លងថតរូបពាណិជ្ជកម្មដ៏ល្បីល្បាញ
  • នៅឆ្នាំ១៩៦៣ លោកបានធ្វើការងារជាអ្នកថតរូបឯករាជ្យ
  • នៅឆ្នាំ១៩៦៤ បានបើកកន្លែងថតរូបរបស់លោកផ្ទាល់ដែលមានឈ្មោះថា Studio-F នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន
  • នៅឆ្នាំ១៩៨៣បានទទួលមុខងារជានាយករងនៃវិទ្យាស្ថានថតរូបជប៉ុន (Nippon Photography Institute)
  • នៅឆ្នាំ២០០២ បានទទួលមុខងារជាប្រធានសមាគមន៍ផ្សព្វផ្សាយអ្នកថតរូបនៅប្រទេសជប៉ុន
  • នៅឆ្នាំ២០០៣ បានទទួលមុខងារជានាយកនៃវិទ្យាស្ថានថតរូបជប៉ុន (Nippon Photography Institute)
  • នៅឆ្នាំ២០០៤ បានអព្ជើាញអោយចូលរួមពីសមាគមន៍អ្នកថតរូបអាជីពនៃប្រទេសចិន
  • នៅឆ្នាំ២០០៥ បានអព្ជើាញអោយចូលរួមពីសមាគមន៍អ្នកថតរូបអាជីពនៃប្រទេសកូរ៉េ
  • នៅឆ្នាំ២០០៦ បានទទួលមុខងារកិត្តិយសជាគ្រូបង្រៀននៅសាលាសិល្បៈនៃទីក្រុងប៉េកាំង​ (Beijing)
  • នៅឆ្នាំ២០០៨បានទទួលមុខងារកិត្តិយសជាទីប្រឹក្សានៅក្នុងសមាគមន៍ផ្សព្វផ្សាយអ្នកថតរូបនៃប្រទេសជប៉ុន
  • នៅឆ្នាំ២០១០ លោកបានទទួលមរណកាលក្នុងជន្មាយុ៧៥វស្សា។

ពានរង្វាន់សំខាន់ៗដែលលោក HIDEKI FUJII ទទួលបាន

  • នៅឆ្នាំ១៩៦៥ លោកបានទទួលពានរង្វាន់មាស (GOLD PRIZE) និងពានរង្វាន់ប្រាក់ (SILVER PRIZE) ពីប្រធានសមាគមន៍សិល្បៈកាសែតអេស្ប៉ាញ (Spanish Newspaper Art Directors Club) ដែលឧបត្ថមផ្សព្វផ្សាយការប្រកួតប្រជែងដោយកាសែត Asahi Newspaper
  • នៅឆ្នាំ១៩៧៣ បានទទួលពានរង្វាន់ LION DARGENT PRIZE លើកទី២០នៅក្នុងកម្មវិធី Festival International du Film Publication Cannes
  • នៅឆ្នាំ១៩៨៥ បានទទួលពានរង្វាន់ប្រាក់ (SILVER PRIZE) ពីប្រធានសមាគមន៍សិល្បៈនៃទីក្រុង New York និងទទួលបានពានរង្វាន់អ្នកថតរូបដ៍ឆ្នើមប្រចាំឆ្នាំ(YEAR BEST PRIZE) នៅក្នុងប្រទេសជប៉ុន
  • នៅឆ្នាំ១៩៨៦ បានទទួលពានរង្វាន់មាស(GOLD PRIZE)ពីសមាគមន៍អ្នកថតរូបនៅក្នុងប្រទេសជប៉ុន
  • នៅឆ្នាំ២០០១ បានទទួលពានរង្វាន់ពីទស្សនាវដ្តីផ្សព្វផ្សាយរូបថត Kodansha នៅក្នុងប្រទេសជប៉ុន។

ការបោះពុម្ពផ្សាយសៀវភៅសំខាន់ៗ

  • នៅឆ្នាំ១៩៧៨ បានចងក្រងសៀវភៅ“Collection of HIDEKI FUJII” ដែលបោះពុម្ពផ្សាយដោយ ក្រុមហ៊ុន Genkosya នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន
  • នៅឆ្នាំ១៩៨០ បានចងក្រងសៀវភៅ “Singer Aki Yosihiro” ដែលបោះពុម្ពផ្សាយដោយក្រុមហ៊ុន ​Futabasya នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន
  • នៅឆ្នាំ១៩៨១ បានចងក្រងសៀវភៅ “HIDEKI FUJII FOTOGRAFO” Selezion d’immagini នៅក្នុងទីក្រុង Milan ប្រទេស Italy
  • នៅឆ្នាំ១៩៨៤ បានរៀបចំចងក្រងសៀវភៅ “KARADA KESHO” Nihon Art នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន
  • នៅឆ្នាំ១៩៨៥ បានចងក្រសៀវភៅ “Hanaikusa-Photos of Hayami Noriko” ដែលបោះពុម្ពផ្សាយដោយក្រុមហ៊ុន Tokuma នៅទីក្រុងតូក្យូ ប្រទេសជប៉ុន
  • នៅឆ្នាំ១៩៩៣ បានចងក្រងសៀវភៅ “Syunga Photos Of Mrs.Devi Scaruno” ដែលបានបោះពុម្ពផ្សាយដោយក្រុមហ៊ុន Sukorosha នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន
  • នៅឆ្នាំ១៩៩៤ បានចងក្រងសៀវភៅ “Hideki Fujii Photos of Actresses” ដែលបោះពុម្ពផ្សាយដោយក្រុមហ៊ុនTakeshobou នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ការតាំងពិពណ៌សំខាន់ៗរបស់លោក HIDEKI FUJII

  • នៅឆ្នាំ១៩៧៤ បានរៀបចំតាំងពិពណ៌នៅ Specton Gallery នៅទីក្រុង Hanover នៃប្រទេសអាឡឺម៉ង់
  • នៅឆ្នាំ១៩៧៥បានរៀបចំការតាំងពិពណ៌នៅ Canon Photo Salon នៅទីក្រុងAmsterdam ប្រទេសហូឡង់
  • នៅឆ្នាំ១៩៧៦ ចូលរួមការតាំងពិពណ៌ជាមួយលោក Helmut Newton នៅ Newton`s Gallery ទីក្រុងNew York
  • នៅឆ្នាំ១៩៧៧ បានរៀបចំការតាំងពិណ៌ “Number Of 51Women” នៅទីក្រុង Milan ក្នុងប្រទេស Italy នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅទីក្រុង Antwerp នៅក្នុងប្រទេសប៊ែលហ្សិក(Belgium)ទីក្រុង Seattle និងទីក្រុង Portland សហរដ្ធអាមេរិក
  • នៅឆ្នាំ១៩៧៨ បានរៀបចំការតាំងពិពណ៌ “The Origin Of Japanese Photograph and Now” នៅ ទីក្រុង Milan ប្រទេស Italy ទីក្រុងប្រ៊ុយសែល(Brussels) ប្រទេសបែលហ្សិក(Belgium) ទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស ទីក្រុង Hague ប្រទេសហូឡង់ និងទីក្រុងប៉ារីស ប្រទេសបារាំង
  • នៅឆ្នាំ១៩៧៩ បានរៀបចំការតាំងពិពណ៌ “ The Origin of Japanese Photograph and Now” នៅ ទីក្រុង Milan ប្រទេស Italy  ទីក្រុងប្រ៊ុយសែល (Brussels) ប្រទេសបែលហ្សិក(Belgium) ទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស ទីក្រុង Hague ប្រទេសហូឡង់ និងទីក្រុងប៉ារីស ប្រទេសបារាំង
  • នៅឆ្នាំ១៩៨០ បានរៀបចំការតាំងពិពណ៌  “Japanese Woman-The World of Hideki Fujii”   នៅទីក្រុងNagoya​ ប្រទេសជប៉ុន
  • នៅឆ្នាំ១៩៨១ បានរៀបចំការតាំងពិពណ៌ “ KARADA KESHO (Make-up of Feminine Body) ” នៅទីក្រុង​ Nagoya ប្រទេសជប៉ុន
  • នៅឆ្នាំ១៩៨២ បានរៀបចំការតាំងពិពណ៌ “ KARADA KESHO ”នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង នៅក្នុងទីក្រុង ញូវយ៉ក (New York) សហរដ្ធអាមេរិក និងនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន
  • នៅឆ្នាំ១៩៨៤ បានរៀបចំការតាំងពិពណ៌ “L`image de Pastel” នៅ Kodak Photo Salon នៅក្នុង ទីក្រុងតូក្យូ ប្រទេសជប៉ុន
  • នៅឆ្នាំ១៩៨៧ បានរៀបចំការតាំងពិពណ៌ “SAI (Coloring )” នៅទីក្រុង Taipei កោះតៃវ៉ាន់ (Taiwan)
  • នៅឆ្នាំ១៩៨៨ បានរៀបចំការតាំងពិពណ៌ “Best Pictures of Hideki Fujii” នៅក្នុងទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស ការតាំងពិពណ៌ “World of Hideki Fujii” នៅទីក្រុងTaipei ទីក្រុងKaohsiung កោះតៃវ៉ាន់ (Taiwan) ការតាំងពិពណ៌ “World of Hideki Fujii” នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស ការតាំងពិពណ៌ “Fujii Graphy-Special Hand Made B&W Paper” និងនៅក្នុងទីក្រុងMontreal ប្រទេសកាណាដា
  • នៅឆ្នាំ១៩៨៨ បានរៀបចំការតាំងពិពណ៌ “Fujii Graphy” នៅទីក្រុងប៉ារីស ប្រទេសបារាំង
  • នៅឆ្នាំ១៩៩៣ បានរៀបចំការតាំងពិពណ៌ “Water Nymphs-Shuuga” នៅទីក្រុង Osaka ប្រទេសជប៉ុន
  • នៅឆ្នាំ១៩៩៧ បានរៀបចំការតាំងពិពណ៌ “One Flower & One Leaf” នៅទីក្រុងតូក្យូ ប្រទេសជប៉ុន
  • នៅឆ្នាំ២០០០ បានរៀបចំការតាំងពិពណ៌ “Monochrome-Hideki Fujii” នៅទីក្រុង Sendai ទីក្រុងHiroshima និងទីក្រុង Aomori ប្រទេសជប៉ុន
  • នៅឆ្នាំ២០០២ បានរៀបចំការតាំងពិពណ៌ “Help and Smile” នៅទីក្រុង តូក្យូ ទីក្រុង Fukuoka  និងទីក្រុង Maebashi ប្រទេសជប៉ុន។